career page

អាជីពការងារ

ក្រុមហ៊ុនស៊ី.អាយ.អាយ.ឌី.ជី អេសដូស ហុងជុន អេឡិកទ្រិក ផៅវ័រមានបុគ្គលិកចំនួនប្រហែល៦០០នាក់កំពុងបម្រើការងារ ដែលពួកគេភាគច្រើនធ្វើការ ក្នុងមុខតំណែងផ្សេងៗគ្នានៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។


វាមិនខុសពីក្រុមហ៊ុនធំៗផ្សេងទៀតនោះទេ យើងត្រូវការបុគ្គលិកដែលមានជំនាញច្បាស់លាស់ និងលះបង់ខ្ពស់ចំពោះការងារ ដើម្បីគ្រប់គ្រងវារីអគ្គិសនី អោយបានល្អ។


ឆ្នាំមុនយើងជ្រើសរើសបុគ្គលិកចំនួន១៨០នាក់ ដែលបានបញ្ចប់កម្មវិធីសិក្សាអាហារូបករណ៏២ឆ្នាំ (មួយឆ្នាំរៀនមុខវិជ្ជាវារីអគ្គិសនី នៅសកលវិទ្យាល័យ China Northeast Dianli University ហើយមួយឆ្នាំទៀតធ្វើកម្មសិក្សា) នៅក្នុងក្រុមហ៊ុន វារីអគ្គិសនីនៅ ប្រទេសចិន។ កម្មវិធីអាហារូបករណ៏នេះត្រូវបាន ឧបត្ថម្ភថវិការ ដោយក្រុមហ៊ុនស៊ី.អាយ.អាយ.ឌី.ជី អេសដូស ហុងជុន អេឡិកទ្រិក ផៅវ័រ។ ប្រាក់ខែដែលយើងផ្តល់ជូនបុគ្គលិកគឺខ្ពស់ជាង អត្រាទីផ្សារ។ បុគ្គលិកដែលអាចបំពេញការងារដោយខ្លួនឯងបាន យើងផ្តល់ប្រាក់ខែចាប់ពី ៣៥០ ដុល្លាក្នុងមួយខែ។

 

ក្រុមហ៊ុនស៊ី.អាយ.អាយ.ឌី.ជី.អេដូស ហុងជុន បានផ្តល់ឳកាសការងារជាច្រើនដូចជាៈ

• ផ្នែកថែទាំសម្ភារៈ(អេឡិចត្រូនិច មេកានិច ការជួសជុលឡធ្យូងថ្ម ការគូប្លង់)
• ផ្នែករដ្ឋបាល (ហិរញ្ញវត្ថុ ជំនួញ គ្រប់គ្រងធនធានមនុស្ស ការបញ្ជាទិញ)
• ការផលិត (ប្រតិបត្តិការរោងចក្រ)
• អ្នកជំនាញបច្ចេកទេស (ព៌តមានវិទ្យា អេឡិចត្រូនិច និងវិស្វកម្ម)

 

ក្រុមហ៊ុនស៊ី.អាយ.អាយ.ឌី.ជី.អេសដូស ហុងជុន ចង់ធ្វើជានិយោជិក ដែលផ្តល់ជម្រើសជាច្រើនដល់បុគ្គលិក ដូចជាៈ
• ធានាសុវត្ថិភាពបុគ្គលិកជាអទិភាពរបស់យើង
• ការជំរុញអោយមានការអភិវឌ្ឍផ្នែកសម្ថភាពការងារ និងផ្តល់រង្វាន់លើកទឹកចិត្តដល់ បុគ្គលិកដែលប្រឹងប្រែងធ្វើការងារ និងបុគ្គលិកដែលមានស្នាដៃ ការងារ
• ជានិយោជិកដែលផ្តល់ឳកាសស្មើគ្នាដល់បុគ្គលិក
• ផ្តល់ប្រាក់ខែខ្ពស់និងឳកាសការងារជាច្រើន