management team page

ក្រុមអ្នកគ្រប់គ្រង

ក្រុមអ្នកគ្រប់គ្រងក្រុមហ៊ុនរួមមានក្រុមវិស្វករអគ្គិសនី និងក្រុមអ្នកអាជីពផ្នែកបច្ចេកទេសសុទ្ធតែមានបទពិសោធន៏ជាច្រើនឆ្នាំផ្នែកសំណង់ ប្រតិបត្តិការ ព្រមទាំងផ្នែកថែទាំរោងចក្រអគ្គិសនីនៅក្នុងប្រទេសចិននិងក្នុងតំបន់។ ដោយសារជំនាញ និងបទពិសោធន៏របស់ក្រុមអ្នកគ្រប់គ្រង ពួកគេមានតួនាទី ត្រួតពិនិត្យ ក្រុមអ្នកមើលការខុសត្រូវ ក្រុមអ្នកបច្ចេកទេស និងអ្នកប្រតិបត្តិការដែលត្រូវបានឆ្លងកាត់ការជ្រើសរើសយ៉ាងម៉ត់ចត់ពីប្រទេសចិន និងក្នុង ប្រទេសកម្ពុជា ហើយពួកគេមានការប្តេជ្ញាចិត្តខ្ពស់ដើម្បីធានាថា បុគ្គលិកកម្ពុជាទទួលបានការរីកចម្រើនផ្នែកជំនាញរបស់ពួកគេយ៉ាងឆាប់រហ័ស ដើម្បីអាចបំពេញការងារអោយបានល្អនៅក្នុងរោងចក្រផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្មខ្នាតធំនេះ ដែលស្របទៅតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាល។