csr page

ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន

ក្រុមហ៊ុនយើងមិនមែនផ្តោតតែលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ថាមពលអគ្គិសនីសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បានយក ចិត្តទុកដាក់ទៅលើផលប៉ះពាល់បរិស្ថានរបស់ប្រទេសនេះផងដែរ។ ឧទាហរណ៏ យើងបានធ្វើការជាមួយអ្នកជំនាញទាំងក្នុងស្រុក និងអ្នកជំនាញ អន្តរជាតិ ដោយធ្វើការសិក្សាវាយតម្លៃនៃផលប៉ះពាល់ដល់ បរិស្ថានដែលទទួលបានការអនុម័តពីសំណាក់រាជរដ្ឋាភិបាលកម្ពុជារួចហើយ។ ទន្ទឹមនឹងនេះ យើងត្រូវបានរដ្ឋាភិបាលតម្រូវអោយអនុវត្តទៅតាមផែនការគ្រប់គ្រងបរិស្ថានដែលស្របទៅតាមលក្ខខណ្ឌរបស់ការសិក្សាវាយតម្លៃ នៃផលប៉ះពាល់ បរិស្ថានផងដែរ។