about page

អំពីយើង

ក្រុមហ៊ុនស៊ី.អាយ.អាយ.ឌី.ជី អេសដូស ហុងជុន អេឡិកទ្រិក ផៅវ័រត្រូវបានបង្កើតឡើងរួមគ្នាក្នុងឆ្នាំ២០១២ រវាងក្រុមហ៊ុន the Inner Mongolia Erdos Hongjun Investment Co.,Ltd. ដែលមានភាគហ៊ុន៥១ភាគរយ និងក្រុមហ៊ុន Cambodia International Investment Development Group Co., Ltd. ជាមួយនឹងភាគហ៊ុន៤៩ភាគរយ។

 

ក្រុមហ៊ុន Inner Mongolia Erdos Hongjun Investment Co., Ltd. ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៩ ដោយវិនិយោគលើវិស័យថាមពល អចលនទ្រព្យ រ៉ែធ្យូងថ្ម រោងចក្រ ព្រមទាំងសេវាពាណិជ្ជកម្មក្នុង និងក្រៅប្រទេសចិន។

 

ក្រុមហ៊ុន Cambodia International Investment Development Group Co., Ltd. ជាក្រុមហ៊ុនមានសិទ្ធិកាន់កាប់អចលនទ្រព្យដែលវិនិយោគរួមទាំង ដីធ្លីផងដែរ។

 

រោងចក្រថាមពលអគ្គិសនីដើរដោយធ្យូងថ្មត្រូវបានគេរំពឹងថាអាចផលិតថាមពលអគ្គិសនីប្រហែល ៣ ពាន់លាន (ឬ ៣ រយកោដិ) គីឡូវ៉ាត់ម៉ោងដើម្បីផ្គត់ផ្គង់ដល់អគ្គិសនីកម្ពុជា ដោយប្រើប្រាស់ធ្យូងថ្មអស់២លានតោន ដែល ក្នុងន័យនេះ ធ្វើអោយក្រុមហ៊ុនស៊ី.អាយ.អាយ.ឌី.ជី អេសដូស ហុងជុន អេឡិកទ្រិក ផៅវ័រក្រុមហ៊ុន ផលិតថាមពលអគ្គិសនីធំបំផុត ដោះស្រាយបញ្ហាកង្វះខាតថាមពលអគ្គិសនីនៅកម្ពុជា។

 

យើងពិតជាមានមោទនភាពចំពោះការចូលរួមចំណែករបស់យើងក្នុងការជួយដោះស្រាយបញ្ហាកង្វះខាតថាមពលអគ្គិសនី និងការជួយដល់សហគមន៏ ក្នុងតំបន់ផងដែរ។ កាលពីឆ្នាំមុន ក្រុមហ៊ុនស៊ី.អាយ.អាយ.ឌី.ជី អេសដូស ហុងជុន អេឡិកទ្រិក ផៅវ័របានអនុវត្តន៍កម្មវិធីអាហារូបករណ៏ ដល់បេក្ខជន ខ្មែរចំនួន១៨០នាក់ដែលភាគច្រើនរស់នៅខេត្តព្រះសីហនុ។ ពួកគេទទួលបានការហ្វឹកហ្វឺនរយៈពេល ២ឆ្នាំនៅសកលវិទ្យាល័យ Northeast Dianli ដែលជាសកលវិទ្យាល័យដ៏ល្បីឈ្មោះមួយនៅក្នុងប្រទេសចិន ហើយបន្ទាប់មកទៀតបាន ឳកាសទៅធ្វើ កម្មសិក្សានៅក្រុមហ៊ុនថាមពលអគ្គិសនីចិន មួយថែមទៀតផង។ បន្ទាប់ពីពួកគេត្រឡប់មកកម្ពុជាវិញ ក្រុមហ៊ុនបានជ្រើសរើសពួកគេអោយធ្វើការងារនៅក្នុងរោងចក្រផលិតថាមពលអគ្គិសនី ក្នុងខេត្តព្រះសីហនុនេះតែម្តង។