master plan

រោងចក្រផលិតថាមពល

គម្រោងស្ថាបនារោងចក្រផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្មនេះ មានទីតាំងស្ថិតនៅ ភូមិ២ ឃុំកំពេញ ស្រុងស្ទឹងហាវ ខេត្តព្រះសីហនុ។ រោងចក្រមានសមត្ថ​ភាពផលិតថាមពលអគ្គិសនីចំនួន៩៤៥ មេហ្កាវ៉ាត់ (៧ x ១៣៥ មេហ្កាវ៉ាត់) រីឯការសាងសងធ្វើឡើងជាពីរដំណាក់កាល។ ក្នុងដំណាក់កាលទី១ តំឡើងគ្រឿងម៉ាស៊ីនមានកំលាំងអនុភាព១៣៥ មេហ្កាវ៉ាត់ ចំនួន៣ ឯកតា ហើយតំណាក់កាលទី២ នឹងតំឡើងចំនួន៤ ឯកតា ផ្សេងទៀត។


ទឹកប្រាក់វិនិយោគលើដំណាក់ទី១ នៃគម្រោងនេះ សរុបចំនួនប្រហែល ៦៦០ លានដុល្លា។ បច្ចុប្បន្ននេះ គ្រឿងម៉ាស៊ីនឯកតាទី១ និងឯកតាទី២ កំពុងដាក់អោយដំណើរការដោយឡែកៗពីគ្នា កាលពីថ្ងៃទី១៤ ខែ វិចិ្ឆកា ឆ្នាំ ២០១៤ និងថ្ងៃទី ១៩ ខែមិនា ឆ្នាំ ២០១៥។ ដូចគ្នាដែរ គ្រឿងម៉ាស៊ីនឯកតាទី៣ នឹងត្រូវដាក់អោយដំណើរការនៅកំឡុង ខែធ្នូ ឆ្នាំ២០១៦។


ដំណាក់កាលទី២ នៃគម្រោងការស្ថាបនារោងចក្រផលិតថាមពលអគ្គិសនីនឹងបន្តធ្វើនៅឆ្នាំ២០១៧។


សមាសភាគដ៏សំខាន់គ្រឿងម៉ាស៊ីនតាមឯកតានីមួយៗ រួមមានឧបករណ៏បំលែងចំហាយទឹកដោយធម្មជាតិជាមួយគ្រឿងម៉ាស៊ីនរក្សាកំដៅបានយូរ និងម៉ាស៊ីនរក្សាទឹកក្តៅ(superheater និង reheater)និងការទាញយកចំហាយទឹកពីកង្ហារដែលជួយប្រែម៉ាស៊ីនភ្លើងផលិតជាទិន្នផលសុទ្ធ១២០មេហ្កាវ៉ាត់ និងបង្កើនថាមពលឈានរហូតដល់ទៅ២៣០គីឡូវ៉ុលដោយម៉ាស៊ីនបំលែងថាមពលអគ្គិសនី។


សុខូបត្ថម្ភវត្ថុនានាដែលផ្គុំបានជារោងចក្រផលិតថាមពលរួមមាន៖
- Switchyard to meter and export power to the grid (ទីលានវាស់និងភ្ជាប់ថាមពលអគ្គិសនីទៅនឹងបណ្តាញចរន្ត)
- ស្ពានកំពង់ទឹកឆ្នេរសមុទ្រដឹកជញ្ជូនធ្យូងថ្ម កន្លែងស្តុកទុកធ្យូងថ្ម និងប្រព័ន្ធគ្រប់គ្រងធ្យូងថ្ម
- ធុងផ្ទុកប្រេងម៉ាស៊ូត និងស្ថានីយ៍បូមទឹក
- ចរាចរប្រព័ន្ធទឹកដែលប្រើប្រាស់ទឹកប្រៃដើម្បីរក្សាភាពត្រជាក់
- ប្រព័ន្ធសំអាតទឹកស្អាត នឹងផ្គត់ផ្គង់ទឹកក្តៅ
- ផ្ទះរក្សាធុងទឹកក្តៅនិងកង្ហារ និងអគារវិស្វកម្មនិងរដ្ឋបាល


នៅពេលរោងចក្រសាងសង់រួចរាល់ រោងចក្រផលិតអគ្គិសនីចំនួន៣ដំបូងនេះ នឹងផលិតថាមពលអគ្គិសនីបានប្រហែល៣ ពាន់លាន (ឬ ៣រយកោដិ) គីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ ដោយត្រូវដុតធ្យូងថ្មអស់ចំនួន២លានតោន ដែល ធ្វើអោយក្រុមហ៊ុនស៊ី.អាយ.អាយ.ឌី.ជី.អេដូស ហុងជុន អេឡិកទ្រិកផៅវ័រ ក្លាយជាក្រុមហ៊ុន ផលិតថាមពលអគ្គិសនីធំបំផុត ក្នុងការដោះស្រាយបញ្ហាកង្វះខាតថាមពលអគ្គិសនីនៅកម្ពុជា។